Restore iPhone ដោយមិនចាំបាច់ប្រើកុំព្យូទ័រ (Jailbreak Required)
សម្រាប់វិធីសាស្រ្ត Restore ទូរស័ព្ទ iPhone អោយថ្មីស្អាត វិញនោះ គឺយើង ត្រូវធ្វើការ Restore ដោយទាញយក Firmware ក្នុងជំនាន់ ណាមួយ ដែលយើងចង់ ប្រើប្រាស់ មកបុក តាមរយៈ កម្មវិធី iTunes ហើយការ ធ្វើបែបនេះ គឺយើង ត្រូវការ កុំព្យូទ័រជំនួយ ដើម្បីដំណើរការ វិធីសាស្រ្តនេះ អោយជោគជ័យបាន។ យ៉ាងណាមិញ ក៏ធ្លាប់មាន វិធីសាស្រ្តចម្លែក មួយទៀត ផងដែរ ដែលអាចសម្អាត ទូរស័ព្ទ iPhone អោយស្អាត ដូចថ្មីបាន ដោយវិធី សាស្រ្តនោះ គឺតម្រូវអោយ iPhone របស់យើង ត្រូវតែ Jailbreak ជាមុនសិន និងដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ iOS 8.x.x។ ពេលមាន ទៅតាមតម្រូវការ ហើយនោះ គ្រាន់តែ ចូលទៅកាន់ Cydia ហើយតម្លើង Tweak មួយ ដែលមាន ឈ្មោះថា Cydia Impactor ជាការស្រេច។ Tweak នេះ គិតទៅ វាអស្ចារ្យមែន ក៏ប៉ុន្តែវាអាច ដំណើរការ បានតែ សម្រាប់ iOS 8.x.x តែប៉ុណ្ណោះ ហើយសម្រាប់ អ្នកដែល ប្រើប្រាស់ iOS 9 គឺមិនអាច ប្រើប្រាស់ Tweak មួយនេះ បានទេ។ អញ្ចឹងហើយ បានជា គេបង្កើត Tweak មួយទៀតឡើង ដែលមាន មុខងារដូចគ្នា ហើយថែមទាំង Support ជាមួយនឹង iOS 9.0.x ថែមទៀត។ វាមានឈ្មោះថា Cydia Eraser ទើបនឹង ចេញប៉ុន្មាន មុននេះទេ និងត្រូវបាន បង្កើតឡើង ដោយស្ថាបនិក Cydia, Jay Freeman ឬ Saurik។ សម្រាប់វិធីសាស្រ្តនោះ គឺគ្រាន់តែ អ្នកទាំង អស់គ្នា ចូលទៅកាន់ Cydia => ស្វែងរកដោយ វាយពាក្យ Cydia Eraser => និងធ្វើការ…
The post Restore iPhone ដោយមិនចាំបាច់ប្រើកុំព្យូទ័រ (Jailbreak Required) appeared first on Cam Share.
0 comments:
Post a Comment