រឿងនេះបានចរាចរណ៍នៅលើបណ្ដាញអ៊ីនធឺណេតរាងយូរគួរសមដែរហើយ។
សាច់រឿងនេះគឺនិយាយអំពីស្រី្តម្នាក់ដែលបានសម្រេចចិត្តយក
ទំនាក់ទំនងរបស់នាងមកធ្វើតេស្ដ
ហើយក្នុងដំណើរការសាកចិត្តមិត្តប្រុសនេះ
នាងបានទទួលមេរៀនដ៏សំខាន់មួយ។
វាប្រហែលធ្វើឱ្យពួកយើងលួចសើចចុកពោះទៀតផង។
បន្ទាប់ពីរងើកភ្លើងនៅក្នុងទំនាក់ទំនងស្នេហាបានរលត់បាត់ទៅខ្លះៗ
នោះ ស្ត្រីម្នាក់នេះស្រាប់តែរកនឹកឃើញគំនិតប្លែកអស្ចារ្យមួយ។
នាងចង់សាកល្បងថាតើមិត្តប្រុសនាងមានអារម្មណ៍យ៉ាងម៉េចអំពី
ទំនាក់ទំនងរបស់ពួកគេ តើគាត់នឹងប្រតិកម្មបែបណាប្រសិនបើនាងសុំបែក
និងតើគាត់នឹងគិតអំពីអារម្មណ៍របស់នាងយ៉ាងដូចម្តេចចំពោះគាត់?
ដើម្បីទទួលបានចម្លើយទាំងនេះ
នាងបានសាកចិត្តមិត្តប្រុសដោយសរសេរសំបុត្រមួយប្រាប់ទៅមិត្ត
ប្រុសនាងថា ទំនាក់ទំនងពួកគេបានចប់ហើយ
ព្រោះនាងឆ្អែតឆ្អន់និងលែងមានអារម្មណ៍បន្តទំនាក់ទំនងនេះទៀតហើយ។
ពិតណាស់ នាងគ្រាន់តែចង់ឃើញប្រតិកម្មរបស់គាត់ប៉ុណ្ណោះ
តែធាតុពិតនាងមិនចង់ឱ្យគាត់ចាកចេញនោះឡើយ។
នៅពេលសរសេរចប់ នាងបានទុកសំបុត្រនោះនៅលើតុរបស់មិត្តប្រុសនាង
ជាកន្លែងដែលនាងសង្ឃឹមថាគាត់នឹងឃើញវា។
បន្ទាប់មកនាងបានសម្ងំលាក់ខ្លួននៅក្រោមគ្រែនិងរង់ចាំគាត់
ត្រឡប់មកវិញ។
ទីបំផុតមិត្តប្រុសនាងបានមកដល់។
នាងមានអារម្មណ៍ភ័យផងអរផង នៅក្រោមគ្រែនោះ។
គាត់បានចូលបន្ទប់និងចាប់ផ្ដើមអានសារមួយនោះ។
នៅពេលគាត់អានសារនោះចប់
ស្ត្រីម្នាក់នោះសឹងតែមិនជឿនូវអ្វីដែលនាងបានឮនឹងត្រចៀក។
មានរឿងអ្វីកើតឡើង?
មិត្តប្រុសនាងបានហួចនិងទាញទូរស័ព្ទរបស់គាត់ចេញមក។
នាងបានឮមិត្តប្រុសនាងនិយាយថា៖ "អាឡូអូនសម្លាញ់
បងទៅដល់ឥឡូវហើយ។
មីចំកួតនោះទីបំផុតចាកចេញដោយសារបងផិតក្បត់នាងហើយ។
មីឆ្កួតនោះទីបំផុតបានចាកចេញពីជីវិតបងហើយ។
ដាច់អ៊ីចឹងចុះទំនាក់ទំនងជាមួយស្រីឆ្កួតនេះ។
បងសប្បាយចិត្តណាស់ដែលគ្មាននាង។ បងសង្ឃឹមបានជួបអូនឆាប់ៗ។
ជួបគ្នាបន្ដិចទៀតណា អូនសម្លាញ់!"។
ស្ត្រីម្នាក់នោះបានភ្ញាក់ផ្អើលជាខ្លាំង និងនឹកគិតថា
រឿងនេះកើតឡើងដោយម៉េចទៅ? នាងពេលនោះពិតជាទាល់គំនិតណាស់។
នាងបានសម្ងំនៅក្រោមគ្រែក្នុងសភាពតក់ស្លុតនិងរន្ធត់ចិត្តខ្លាំង
មួយសន្ទុះធំ។ មិត្តប្រុសនាងហាក់បីដូចជាប្រមូលសម្ភារៈខ្លះៗ។
បន្ទាប់មកបានចេញពីផ្ទះល្វែង
ហើយទឹកភ្នែកក៏បានចាប់ផ្ដើមស្រក់ពេញថ្ពាល់របស់នាង។
នាងបានលូនចេញពីក្រោមគ្រែនោះយឺតៗដោយក្ដីឈឺចាប់បំផុត។
បន្ទាប់មកនាងបានដើរមើលជុំវិញបន្ទប់ក៏ឃើញសំបុត្រមួយទៀតនៅលើតុ
។ វាជាសំបុត្ររបស់មិត្តប្រុសនាងទុកឱ្យនាង។
នាងបានហែកស្រោមសំបុត្រនិងចាប់ផ្ដើមអានវា។ នៅពេលនាងអានចប់
នាងមានអារម្មណ៍ខ្មាស់ខ្លួនឯងជាខ្លាំង
ប៉ុន្ដែវាបានធ្វើឱ្យនាងធូរចិត្តយ៉ាងខ្លាំងផងដែរ។
សំបុត្រនោះសរសេរថា "ក្មេងចំកួត! លើកក្រោយបើចង់សាកចិត្តបង
កុំទុកជើងលៀនចេញក្រោមគ្រែបែបនេះ។
បងចេញទៅផ្សារទិញម្ហូបធ្វើឱ្យអូនញ៉ាំ។
តិចទៀតបងមកដល់វិញហើយ"។
ចុងក្រោយ
ប្រសិនបើអ្នកចង់ធ្វើតេស្តមនុស្ស
ពួកគេច្បាស់ជាធ្វើតេស្តអ្នកតាមវិធីដូចគ្នាវិញ! បើស្រឡាញ់គ្នា
កុំសង្ស័យចំពោះគ្នា ទើបទំនាក់ទំនងស្នេហារក្សាបានគង់វង្ស៕