លោកស្រីសាស្ត្រាចារ្យបានឆ្លើយតបវិញថា "តាមទស្សនៈរបស់ខ្ញុំ ទម្ងន់ពិតប្រាកដរបស់កែវទឹកនេះមិនសំខាន់ទេ។ អ្វីដែលសំខាន់គឺអាស្រ័យលើថាតើខ្ញុំកាន់កែវទឹកនេះយូរប៉ុនណា តែប៉ុណ្ណោះ។ ប្រសិនបើខ្ញុំកាន់វាតែមួយឬពីរនាទី កែវនេះមានទម្ងន់ស្រាលណាស់។ ប្រសិនបើខ្ញុំកាន់កែវនេះមួយម៉ោងពេញ ដៃខ្ញុំច្បាស់ជារោយបន្តិចហើយ។ ប្រសិនបើខ្ញុំកាន់វាមួយយប់ពេញ ដៃខ្ញុំច្បាស់ជាឈឺចាប់ខ្លាំង និងស្ពឹកស្រពន់ ដែលនឹងបង្ខំឱ្យខ្ញុំទម្លាក់កែវចុះ។ កែវនៅតែមានទម្ងន់ពិតប្រាកដរបស់វាដដែលទេ ប៉ុន្តែបើកាលណាខ្ញុំកាន់វាកាន់តែយូរ ខ្ញុំកាន់តែមានអារម្មណ៍ថាកែវទឹកនោះរឹតតែធ្ងន់។
ខណៈដែលនិស្សិតនាំគ្នាងក់ក្បាលយល់ស្រប លោកស្រីបានបន្តថា "ស្ត្រេស និងការបារម្ភក្នុងជីវិតរបស់អ្នកគឺដូចគ្នាទៅនឹងកែវទឹកនេះអ៊ីចឹង ។ គិតពីវាក្នុងរយៈពេលខ្លី នោះនឹងមិនមានអ្វីកើតឡើងទេ។ គិតពីវារាងយូរបន្តិច អ្នកនឹងចាប់ផ្តើមឈឺបន្តិចបន្តួច។ គិតពីវាពេញមួយថ្ងៃ អ្នកច្បាស់ជាមានអារម្មណ៍ឈឺខ្លាំង និងស្ពឹកស្រពន់ ធ្វើអ្វីក៏មិនបានដែរដរាបណាអ្នកទម្លាក់វាចុះ"។
អត្ថន័យអត្ថបទ៖ វាជាការសំខាន់ណាស់ដែលអ្នកត្រូវបំភ្លេចចោលនូវការបារម្ភ និងស្ត្រេស។ មិនថាពេញមួយថ្ងៃនេះមានរឿងអ្វីកើតឡើងនោះទេ នៅក្បាលព្រលប់អ្នកត្រូវតែកប់ការលំបាករបស់អ្នកទាំងអំបាលម៉ានចោលឱ្យអស់។ កុំយកវាមកជាប់តាមខ្លួនរបស់អ្នកតាំងពីយប់រហូតដល់ថ្ងៃស្អែក។ ប្រសិនបើអ្នកនៅតែមានអារម្មណ៍ថាទទួលទម្ងន់ស្ត្រេសតាំងពីម្សិលមិញ វាជាសញ្ញាប្រាប់ថាអ្នកត្រូវដាក់កែវចុះហើយ៕