ផ្លែនេះតូចមែនពិតប៉ុន្ដែខ្លាំងពូកែណាស់។ វាគឺជាប្រភពនៃប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីន E និងជាតិសរសៃ។ ហើយវាក៏មានវីតាមីន C ពីរដងលើសក្រូចមួយផ្លែផងដែរ។
២. ផ្លែប៉ោម
ពិសាផ្លែប៉ោម១ផ្លែក្នុងមួយថ្ងៃជួយអ្នកមិនឱ្យជួបវេជ្ជបណ្ឌិតទេ ។ បើទោះជាផ្លែប៉ោមមានវីតាមីន C តិច វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ Flavonoid ច្រើនដែលជួយបង្កើនភាពសកម្មនៃវីតាមីន C និងជួយកាត់បន្ថយហានិភ័យជំងឺមហារីកពោះវៀនធំ ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
៣. ស្ត្រប៊ឺរី
វាជាផ្លែឈើខ្លាំងខាងការពាររាងកាយ។ ស្ត្រប៊ឺរីមានកម្រិតសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ក្នុងចំណោម ផ្លែឈើទាំងអស់ ហើយវាជួយការពាររាងកាយពីមហារីក ស្ទះសរសៃឈាម និងរ៉ាឌីកាល់សេរី។
៤. ក្រូច
វាជាថ្នាំមានរសជាតិផ្អែម។ បរិភោគក្រូច ២ ទៅ ៤ ផ្លែក្នុងមួយថ្ងៃជួយបញ្ចៀសពីជំងឺផ្ដាសាយ បន្ថយជាតិកូឡេស្តេរ៉ុល បង្ការនិងរំលាយគ្រួសតម្រងនោម ព្រមទាំងកាត់បន្ថយជំងឺមហារីកពោះវៀនធំផងដែរ។
៥. ឪឡឹក
វាជាផ្លែបំបាត់ស្រេចទឹកអស្ចារ្យជាងគេ។ ក្នុងឪឡឹកមួយផ្លែមានជាតិទឹក ៩២ ភាគរយ។ វាក៏មានជាតិ Glutathione ដ៏ច្រើនសម្បើមផងដែរដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង។ ឪឡឹកគឺជាប្រភពសំខាន់នៃ Lycopene ជាសារធាតុប្រឆាំងនឹងជំងឺមហារីក។ ហើយអាហារូបត្ថម្ភផ្សេងទៀតក្នុងឪឡឹករួមមានវីតាមីន C និងប៉ូតាស្យូម។
៦. ផ្លែត្របែកនិងល្ហុង
ពួកវាគឺជាកំពូលវីតាមីន C ។ ពួកវាជាប់ជាផ្លែឈើដែលមានវីតាមីន C ខ្ពស់ជាងគេ។ ត្របែកគឺសម្បូរទៅដោយជាតិសរសៃ ដែលជួយបង្ការការទល់លាមក។ ល្ហុងសម្បូរទៅដោយសារធាតុ Carotene ល្អសម្រាប់ភ្នែក៕
0 comments:
Post a Comment