អំឡុង 3 ខែដំបូង ស្រ្តីមានគភ៌តែងមានអាការចាញ់កូន ជាពិសេសការមានផ្ទៃពោះកូនដំបូងផងនោះ ស្រ្តីជាច្រើននាក់ប្រហែល ជាត្រៀមខ្លួនសំរាប់ ទប់ទល់នឹងអាការៈចាញ់កូននេះ តែមិនមានប្រសិទ្ធ។ ក្នុងអត្តបទនេះ cam-share សូមនាំយកវិធីសាស្រ្តមួយចំនួន ដើម្បីត្រៀមខ្លួន ទប់ទល់ ជាមួយ អាការៈចាញ់កូននេះ។ វិធីសាស្ត្រទាំងនោះមានដូចខាងក្រោម៖ ចែកពេលបរិភោគអាហារជាពេលច្រើនពេលក្នុងមួយថ្ងៃ (ត្រូវញ៉ាំច្រើនដង ម្តងបន្តិច) ក្នុងខណៈមានគភ៌ ការរំលាយអាហារអាចមានលក្ខណៈយឺតជាងប្រក្រតី ដូចនេះបើបរិភោគអាហារម្តងៗច្រើនៗនោះ ក្រពះនឹងរំលាយ អាហារមិនទាន់ ជាហេតុអាចអោយមានកើតអាការក្អួតចង្អោរឡើងហ្នឹងឯង ដូច្នេះការចែកពេលញ៉ាំអាហារជាពេលច្រើនពេល គឺជាវិធីដែល អាចជួយបានល្អបំផុត និងអាហារដែលគួរបរិភោគជាប្រភេទអាហារដែលទន់ៗ ឆាប់រំលាយផង។ បរិភោគផ្លែឈើ ឬអាហារដែលមានរសជាតិជូរ ផ្លែឈើ ឬអាហារដែលមានរសជាតិជូរនឹងជួសំរាលអាការៈចាញ់កូនបានល្អ ជាពិសេសអាការៈក្អួតចង្អោរ ហើយផ្លែឈើដែលល្អបំផុត នោះមាន ក្រូច ស្វាយខ្ចី ម្នាស់ ឬអំពឹល ប្រាកដជាញ៉ាំហើយជូរយ៉ាងឆ្ងាញ់មាត់ និងថែមទាំងអាការៈចាញ់កូន ក៏ធូរស្រាលជាងមុនផងដែរ តែហាមបរិភោគច្រើនជ្រុលពេក វាបណ្តាលឱ្យរាករូសបាន។ សម្រាកឱ្យបានគ្រប់គ្រាន់ (ទៀងទាត់ពេលវេលា) នៅពេលកើតអាការៈចាញ់កូន ស្រ្តីមានផ្ទៃពោះនឹងមានអារម្មណ៍នឿយល្វើយ និងចង់សម្រាកខ្លាំងបំផុត ក្នុងអំឡុងពេលនេះស្រ្តីមាន ផ្ទៃពោះមិនគួរបង្ខំខ្លួនឯងឡើយ បើសិនជាមានការងារច្រើនប៉ុនណាក៏ដោយ ក៏ត្រូវតែរកពេលវេលាសម្រាកឱ្យបានច្រើន និងទៀងទាត់ពេល វេលាផងដែរ។ សម្រាកបានគ្រប់គ្រាន់ អាចជួយសម្រាលអាការៈចាញ់កូន និងមើលថែទាំកូនតូចក្នុងគភ៌ឱ្យមាន សុខភាពល្អសមនឹងវ័យហ្នឹង ឯង។ ថែទាំផ្លូវចិត្តឱ្យរីករាយស្រស់ស្រាយជាប់ជានិច្ច ស្រ្តីមានគភ៌មិនគួរបណ្តោយឱ្យខ្លួនឯងមានអារម្មណ៍ធុញថប់តានតឹងច្រើនជ្រុលពេកនោះទេ ព្រោះភាពធុញថប់តានតឹង ឬអារម្មណ៍ដែល មិននឹងនរនឹង ធ្វើឱ្យអាការៈចាញ់កូនរឹតតែខ្លាំងក្លាជាងមុន និងនាំផលអាក្រក់ដល់កូនតូចក្នុងផ្ទៃទៀតផង ដូច្នេះស្រ្តីមានគភ៌គួរធ្វើចិត្ត ឱ្យធូរស្រាលដោយអាចបបួលក្រុមគ្រួសារទៅដើរលេងកំសាន្តតាមទីកន្លែងដែលចង់ទៅក៏បាន។ ព្យួរសេរ៉ូម សម្រាប់ស្រ្តីមានគភ៌ដែលមានអាការៈចាញ់កូនយ៉ាងខ្លាំងលា រហូតធ្វើអោយរាងកាយគ្មានកម្លាំងកំហែងនឿយហត់យ៉ាងធ្ងន់ធ្ងរនោះ ដូចនេះ ត្រូវបញ្ចូល សេរ៉ូមដែលមានលាយជាមួយវីតាមីន ឬថ្នាំសម្រាលអាការៈចាញ់កូន ដើម្បីឱ្យរាងកាយរឹងប៉ឹងឡើងវិញ និងអាការៈចាញ់ កូនធូរស្រាលចុះដែរ តែទាំងអស់នេះគួរទុកឱ្យវិធីនេះជាជម្រើសចុងក្រោយបំផុតរបស់អ្នកប្រសើរជាង ព្រោះទឹកសេរ៉ូមអាចធ្វើឱ្យកើត សភាវហើម ខ្លួនបាន។ នៅពេលចាប់ផ្តើមមានគភ៌ ស្រ្តីទាំងឡាយកុំភ្លេចត្រៀមខ្លួនសំរាប់ទប់ទល់នឹងអាការៈចាញ់កូនផង ដោយសម្រាប់ស្រ្តីមួយចំនួនអាច នឹងចាញ់កូនមិនសូវជាខ្លាំង ក៏មិនអីដែរ តែចំពោះអ្នកម្តាយដែលមានអាការៈចាញ់កូនធ្ងន់ធ្ងរវិញនោះ ត្រូវតែបានទទួលការមើលថែ ទាំយ៉ាងដិតដល់ និងទប់ទល់ជាមួយអាការចាញ់កូននេះឱ្យបានល្អ ដែលវិធីទាំងអស់ខាងលើនេះនឹងជួយស្រ្តីមានគភ៌បានមិនតិចឡើយ៕
The post វិធីទប់ទល់នឹងអាការៈចាញ់កូន ដែលនារីគួរដឹង appeared first on Cam Share.
0 comments:
Post a Comment