លក្ខណៈនៃការគេងរបស់ស្ត្រីអាចប្រាប់រឿងរ៉ាវជាច្រើនអំពីនាង។ នេះជាលក្ខណៈទាំង ៥ ដែលឧស្សាហ៍កើតឡើងបំផុត៖ ១. ដេកសណ្តូកដៃជើងត្រង់ភ្លឹង គេងជាសញ្ញាបង្ហាញថាអ្នកជាមនុស្សបើកចិត្តទូលាយ ផ្ដល់ភាពកក់ក្ដៅ និងរួសរាយរាក់ទាក់ក្នុងសង្គម។ ២. ដេកអង្កុញ គេងបែបនេះបង្ហាញថាអ្នកជាមនុស្សគួរឱ្យទុកចិត្តម្នាក់ ពេលខ្លះក៏បើកចិត្តទូលាយនិងជឿជាក់លើខ្លួនឯងដែរ។ ៣. ដេកផ្កាប់មុខសន្ធឹងដៃជើង ប្រសិនបើអ្នកគេងបែបនេះ មានន័យថាអ្នកឯងស្ងៀមស្ងាត់ និង ជាមនុស្សចូលចិត្តលាក់អារម្មណ៍មិនងាយឱ្យគេដឹងទេ។ អ្នកប្រហែលជាមនុស្សមានគំនិតខ្ពស់ និងអាចជាអ្នកពូកែខាងបញ្ចេញមតិយោបល់។ ៤. ដេកស្រមុក ប្រសិនបើអ្នកគេងស្រមុក មានន័យថាអ្នកមិនគេងគ្រប់គ្រាន់ និងមានបញ្ហាសុខភាពនិងបញ្ហាអារម្មណ៍។ ៥. ដេកចំហៀងត្រង់ភ្លឹង នេះបង្ហាញថាអ្នកជាមនុស្សងាយស្រួល និងជាមនុស្សគួរឱ្យទុកចិត្តបំផុត៕
The post លក្ខណៈនៃការគេងរបស់ស្ត្រីអាចប្រាប់រឿងរ៉ាវជាច្រើនអំពីនាង appeared first on Cam Share.
0 comments:
Post a Comment