លោកអ្នកច្បាស់ជាធ្លាប់ឃើញគេតាំងរូបដំរីក្នុងផ្ទះ ហើយឆ្ងល់ថាហេតុអ្វីបានជាយករូបដំរីទៅដាក់ក្នុងផ្ទះធ្វើស្អី? ជាការពិត ប្រសិនបើ លោកអ្នកមិនមែនជាមនុស្សជឿអប្បិយជំនឿ ហុងស៊ុយ ទោះឱ្យលោកអ្នក ១ លានរៀលទៀត ក៏លោកអ្នកមិនជឿនោះដែរ។ តែទោះយ៉ាងណា សម្រាប់ប្រជាជនចិន និងខ្មែរកាត់ចិនភាគច្រើន អប្បិយជំនឿហុងស៊ុយ មិនអាចកាត់ផ្តាច់បាន ពីជីវភាពប្រចាំ ថ្ងៃរបស់ពួកគេ នោះឡើយ។ ថ្ងៃនេះ យើងនឹងជម្រាបជូននូវវត្ថុតាំងក្នុងផ្ទះចំនួន ៩ មុខ ដែលនឹងជួយលើកហុងស៊ុយរបស់លោកអ្នក។ ១. ក្រូចសំបកលឿង ដាក់វាក្នុងកញ្ច្រែងមួយ ហើយយកទៅតាំងនៅលើតុ។ ក្រូចសំបកលឿងតំណាងឱ្យការហូរចូលលុយដោយគ្មានការរំខាន។ ២. ផ្លែទទឹម ដាំផ្លែទទឹមមួយដើមនៅមុខផ្ទះនឹងជួយឱ្យលោកអ្នកឆាប់មានចៅបី ហើយគ្រួសារនឹងមិនចេះឈ្លោះគ្នា និងពុំមានរឿងរកាំរកូសនឹងគ្នានោះ ឡើយ។ ៣. តុមូល តាមជំនឿចិន តុមូលជួយគ្រួសារមិនឱ្យធ្លាក់ខ្លួនក្រ និងនាំមកនូវភាពរុងរឿងរកស៊ីមានបាន។ ៤. រូបចម្លាក់ជ្រូក រូបជ្រូកតំណាងឱ្យទ្រព្យសម្បត្តិ និងភាពមានកូនចៅច្រើន។ រូបនេះដាក់ត្រង់ណាក៏បានដែរ។ ៥. រូបចម្លាក់ដំរី រូបដំរីតំណាងឱ្យគំនិតប្រាជ្ញាឈ្លាសវៃ និងលាភសំណាង។ រូបនេះគួរដាក់នៅបន្ទប់ទទួលភ្ញៀវ។ ៦. ផ្លិត ផ្លិតជួយឱ្យគ្រួសារជួបតែភាពសុខសាន្ត និងសន្តិភាព។ គួរតាំងរូបផ្លិតនៅជញ្ជាំង ត្រង់ទិសខាងណាក៏បានដែរ។ ៧. រូបចម្លាក់អណ្តើក រូបអណ្តើកតំណាងឱ្យសុខភាពល្អ និងអាយុវែង។ អាចដាក់តាំងលើតុ ត្រង់កន្លែងណាដែលទំនង។ ៨. រូបចម្លាក់មាន់ មាន់តំណាងឱ្យសំណាងខាងលុយកាក់ដែលកកើតមិនចេះចប់មិនចេះហើយ។ ហើយវាក៏តំណាងឱ្យការនាំឧបទ្រពចង្រៃចេញពីផ្ទះផងដែរ។ ដាក់តាំងវានៅលើតុ។ ៩. ក្អម ឬរបស់សូន្យពីដីឥដ្ឋ តំណាងឱ្យលុយកាក់ មាស និងស្ថេរភាពហិរញ្ញវត្ថុ៕
The post វត្ថុទាំង៩ ដែលតាំងក្នុងផ្ទះ អាចជួយលើកហុងស៊ុយសំរាប់លោកអ្នក និង គ្រួសារអ្នក appeared first on Cam Share.
0 comments:
Post a Comment