លើពិភពលោក ជំនឿ និងការទស្សន៍ទាយអំពីអនាគតគឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវិត ប្រចាំថ្ងៃតាំងពីរាប់ពាន់ ឆ្នាំមុន មកម្លេ៉ស។ គេអាចទាយវាមិនឆុត ១០០%មែន ប៉ុន្តែយ៉ាងហោចណាស់ ក៏ការទស្សន៍ទាយអំពីបុគ្គលិក លក្ខណៈរបស់មនុស្ស ផ្អែកតាមឆ្នាំកំណើត អាចជួយឱ្យពួកគេប្រមើលមើលដឹងអនាគតមេដឹកនាំ មនុស្សឆ្នើម អ្នកប្រាជ្ញា -ល- បានដល់ ៨៥%ដែរ។ ១. សំរាប់លោកអ្នកកើតចំថ្ងៃទី ១, ១០, ១៩, ២៨៖ លោកអ្នកជាមេដឹកនាំតាំងពីកំណើត។ អោយតែលោកអ្នកដែលកើតចំថ្ងៃខាងលើនេះ មិនថាខែណានោះទេ លោកអ្នកកើតមកមានទេពកោសល្យជាមេដឹកនាំតាំងពីកំណើត។ បើមានកូនគួរប្រាថ្នា ឱ្យកើតចំថ្ងៃទាំងនេះ។ ២. សំរាប់លោកអ្នកកើតចំថ្ងៃទី ២, ១១, ២០, ២៩៖ អ្នកជាកំពូលមនុស្សឆាប់អន់ចិត្ត។ លោកអ្នកតែងឆ្ងល់ទេថាហេតុអ្វីបានជាលោកអ្នកឆាប់អន់ចិត្តម្លេ៉ះ? ព្រោះថាអ្នកកើតចំថ្ងៃទាំងអស់នេះ។ ប៉ុន្តែ អ្នកក៏ជាមនុស្សពូកែប្រើរបៀប របបការ ទូតមកនិយាយស្តី ល្អចំពោះគ្រួសារ និងឆាប់ដឹងហេតុការណ៍ដែលបម្រុងនឹងកើតឡើង។ ៣. សំរាប់លោកអ្នកកើតចំថ្ងៃទី ៣, ១២, ២១, ៣០៖ អ្នកជាកំពូលមនុស្សពោរពេញដោយគំនិតច្នៃប្រឌិត។ លោកអ្នកគឺជា កំពូលមនុស្សពោរពេញដោយគំនិតច្នៃប្រឌិត។ ស្នាដៃសិល្បៈគឺជា ឈ្មោះទីពីររបស់អ្នក ហើយអ្នកមិនគួរមើលរំលងវានោះ ទេ។ លោកអ្នកគួរព្យាយាមចាប់យកស្នាដៃខាងសិល្បៈ បើទោះបីជានេះជាការទស្សន៍ទាយក៏ដោយ តែលោកអ្នកអាចជោគជ័យខាង សិល្បៈនេះ។ ៤. សំរាប់លោកអ្នកកើតចំថ្ងៃទី ៤, ១៣, ២២, ៣១៖ អ្នកជាបុគ្គលិកប្រឹងប្រែងធ្វើការ។ បើមានគេគិតថា លោកអ្នកជាមនុស្សដែលងប់នឹងការងារ ចឹងប្រាប់ពួកគេថាអ្នកកើតចំថ្ងៃទាំងអស់ហ្នឹង។ ៥. សំរាប់លោកអ្នកើតចំថ្ងៃទី ៥, ១៤, ២៣៖ អ្នកជាមនុស្សចូលចិត្តផ្សងព្រេង។ លោកអ្នកជាមនុស្សចូលចិត្តផ្សងព្រេង ដូច្នេះហើយទើបអ្នកឧស្សាហ៍ជួបតែបញ្ហាឥតចេះចប់ ដោយសារតែលោកអ្នកចង់ធ្វើអ្វីដែលខ្លួនចង់ដឹង ចង់ឃើញ គ្មានអ្វីអាចធ្វើឱ្យលោកអ្នកខ្លាចនោះទេ។ ៦. សំរាប់លោកអ្នកកើតចំថ្ងៃទី ៦, ១៥, ២៤៖ អ្នកជាមនុស្សឆ្លាត និង មានហេតុផល។ លោកអ្នកជាមនុស្សឆ្លាត មានហេតុផល និងពោរពេញដោយយុទ្ធសាស្ត្រគិតគូរវែងឆ្ងាយ ហើយលោកអ្នកតែងដឹងថាអ្វីត្រូវធ្វើ និងជាមនុស្ស ឆ្លាត ជាងគេក្នុងក្រុមការងារ។ ៧. សំរាប់លោកអ្នកើតចំថ្ងៃទី ៧, ១៦, ២៥៖ អ្នកជាមនុស្សពូកែឆ្ងល់។ លោកអ្នកអាចចំណាយពេល ច្រើនគិតថាអ្វីទៅបានបង្កើតពិភពលោកនេះ និងថែមទាំងអាចបើកថ្នាក់ទស្សនៈវិទ្យាក្នុងសាកលវិទ្យាល័យ ទៀត ព្រោះអ្នកជាមនុស្សពូកែឆ្ងល់។ ៨. សំរាប់លោកអ្នកើតចំថ្ងៃទី ៨, ១៧, ២៦៖ អ្នកជាមនុស្សពូកែរកស៊ី។ លោកអ្នកដែលកើតចំថ្ងៃទាំងនេះគឺពូកែខាងចាត់ចែងហិរញ្ញវត្ថុ និងលុយកាក់ណាស់ ជាហេតុដែលធ្វើអោយមនុស្សភាគច្រើនគិតថាលោក អ្នកជា មនុស្សវាយឫក។ លោកអ្នកពិតជាមនុស្សពូកែរកស៊ីណាស់ បើទោះជាឥឡូវលោកអ្នកមិនទាន់ដឹងថាខ្លួនឯងចង់ធ្វើអ្វីក្នុងពេល អនាគត ក៏ដោយ។ លោកអ្នកអាចនឹងក្លាយជាកំពូលអ្នករកស៊ី…
The post តើលោកអ្នកមានដឹងថា ថ្ងៃកំណើតរបស់លោកអ្នកអាចប្រាប់រឿងរ៉ាវជាច្រើនអំពីខ្លួនអ្នក? appeared first on Cam Share.
0 comments:
Post a Comment